2025-06-22
ឃី ភារៈ
2025-06-22
ឃី ភារៈ
ភ្នំពេញ៖ មហាវិទ្យាល័យ Chongqing City Vocational College របស់ចិន បានបញ្ជាក់ពីគោលជំហរក្នុងការជំរុញបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា លើការបណ្តុះបណ្តាលជំនាញរថយន្ត EV, ការផ្តល់ឧបករណ៍សម្ភារសិក្សា ការផ្លាស់ប្តូរការសិក្សាទៅវិញទៅមក និងគ្រោងបង្កើតមជ្ឈមណ្ឌលបញ្ជាក់ជំនាញវិជ្ជាជីវៈនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមកាចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូមកពីមហាវិទ្យាល័យ Chongqing City Vocational College លើកឡើងអំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងធ្វើបទបង្ហាញទៅលើគម្រោងសហប្រតិបត្តិការរបស់មហាវិទ្យាល័យ Chongqing City ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងសិក្សាអំពីសមិទ្ធិលទ្ធភាពនៃប្រវត្តិគម្រោង និងផែនការអនាគត ក៏ដូចជាចែករំលែកនូវសមិទ្ធិលទ្ធភាព និងបទពិសោធក្នុងការអភិវឌ្ឍទេពកោសល្យ ជំនាញ ការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រជំនាញ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ជា កុសល បានអរគុណចំពោះមហាវិទ្យាល័យ Chongqing City ដែលបាន ជ្រើសរើសកម្ពុជា ជាគោលដៅមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន។ ទន្ទឹមនឹងនេះឯកឧត្តម បានលើកទឹកចិត្តឱ្យភាគីចិន និងសមាគមដៃគូ ផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរបស់ក្រសួង ដើម្បីកំណត់ឱ្យកាន់តែច្បាស់នូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងបានលើកទឹកចិត្តចំពោះការពិនិត្យលទ្ធភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅទៅថ្ងៃអនាគតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី