2025-02-22
គន ម៉េងហុង
2025-02-22
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង សហការគ្នាបណ្តុះបណ្តាលធនធានមនុស្ស និងគម្រោងស្រាវជ្រាវ និងនវានុវត្តន៍។ ជាមួយគ្នានេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ទិសដៅរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ចនិងសង្គម គឺជាបេសកកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។
ក្នុងជំនួបជាមួយលោកជំទាវ Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្មនិងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល នៃរដ្ឋប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ឯកឧត្ដម ជា វ៉ាន់ដេត បានលើកឡើងពី ការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថល, ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត, ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ពិសេសភាពជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការធ្វើអភិបាលកិច្ចលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការជាមួយវិស័យឯកជន លើគម្រោងសួនឌីជីថលជាដើម។
ក្នុងជំនួបកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ Martina Klement ក៏បានបង្ហាញបំណងក្នុងការផ្លាស់ប្ដូរបទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមករវាងកម្ពុជា-អាល្លឺម៉ង ដើម្បីជាប្រយោជន៍ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរផងដែរ។ គួរបញ្ជាក់ថា ក្នុងដំណើររបស់លោកជំទាវ Martina Klement មកកម្ពុជានេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបរិវត្តកម្មឌីជីថលពីសំណាក់ស្ថាប័នរដ្ឋនិងឯកជននៅអាស៊ីអាគ្នេយ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី