SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នៅថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥


ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នៅថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-11-02

ទូច សូរិយា

ពាណិជ្ជកម្ម

2025-11-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ (The 18th Cambodia Trade Expo-CTExpo) ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥នេះ នឹងមានរៀបចំការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្ដាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្ដាប្រទេសនានា ពិសេសមានការរៀបចំស្តង់/បញ្ជរសេវាសាធារណៈនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួន រួមមាន៖ វេទិកាធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្រ្តីជាដើម។ ជាមួយគ្នានេះ ក្រសួង អំពាវនាវឱ្យពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានកុះករ និងចាប់យកឱកាសដ៏សំខាន់នេះ ក្នុងការពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី