SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធី«ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍» ដើម្បីបង្កើនការតភ្ជាប់ទេសចរមកកម្ពុជា


ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធី«ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍» ដើម្បីបង្កើនការតភ្ជាប់ទេសចរមកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-02

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-02

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធី «ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍ (CAMBODIA TRAVEL MATCH-CTM)» ក្នុងអំឡុងពេលបុណ្យសមុទ្រលើទី១១ ជុំទី៣ ឆ្នាំ២០២៤ ដើម្បីបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការរៀបចំឱ្យមានជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក។

ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ្គូដថាម រឺលែករីសត ខេត្តកំពត ដោយរៀបចំជាទម្រង់ជំនួបចរចាពាណិជ្ជកម្មទេសចរណ៍ទ្វេភាគី (B2B) រវាងអ្នកទិញ និងអ្នកលក់ ដោយមានការចុះកិច្ចសន្យា ទិញ-លក់នៅទីតាំងផ្ទាល់ អមជាមួយសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) កំពុងជ្រើសរើសក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមចំនួន៦០ក្រុមហ៊ុន ពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងអ្នកលក់ពីប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា រុស្សី តួកគី អ៊ីរ៉ង់ ចិន និងសហភាពអារ៉ាប់រួម និងអ្នកលក់ ជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុកប្រមាណ ១០០ក្រុមហ៊ុន។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានបំណងចង់ក្លាយជាអ្នកលក់ ដើម្បីចូលរួមក្នុងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) សំដៅបង្កើនទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម អាចទាក់ទងចុះឈ្មោះតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៥៥ ៣១ ៣១ (Telegram/WhatsApp) និង Email sophal@patacambodia.org ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី