SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហព័ន្ធស្វាយចន្ទីកម្ពុជា ស្នើសុំថវិកាពី«គម្រោងហាវែស III» ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅទីផ្សារអន្តរជាតិ


សហព័ន្ធស្វាយចន្ទីកម្ពុជា ស្នើសុំថវិកាពី«គម្រោងហាវែស III» ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅទីផ្សារអន្តរជាតិ
A+ A-

ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា កំពុងសហការនិងមានផែនការរៀបចំសំណើសុំហិរញ្ញប្បទានឥតសំណងពីគម្រោង«ហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAID» ដើម្បីអនុវត្តគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់តម្លៃខ្ពស់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា នៅ​ថ្ងៃទី​៨ ខែសីហា បានឱ្យដឹងថា សុំហិរញ្ញប្បទានឥតសំណងពីគម្រោងហាវែស III នេះ គឺដើម្បីអនុវត្តគម្រោងយុទ្ធសាស្ត្រនាំស្វាយចន្ទី ទៅទីផ្សាអាមេរិកសហភាពអ៊ឺរ៉ុប ជប៉ុន ប្រទេសនៅបជ្ឈិមបូព៌ា និងជាប្រទេសដែលជាទីផ្សារសក្តានុពលសម្រាប់គ្រាប់ស្វាយចន្ទីខ្មែរក៏ដូចជាទីផ្សារសកល។

សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវការសហការនិងជ្រើសរើសក្រុមហ៊ុន សហគ្រាស សិប្បកម្ម ដែលមានលក្ខណៈស្របច្បាប់និងស្តង់ដាររួចរាល់ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីខ្មែរទៅទីផ្សារសាកល។ លក្ខខណ្ឌនៃការជ្រើសរើស ត្រូវជាស្ថាប័នដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម, វិញ្ញាបនប័ត្រសុវត្ថិភាពចំណីអាហារទទួលស្គាល់ដោយអន្តរជាតិ និងមានលក្ខណៈកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរដោយខ្លួនឯង ដើម្បីនាំចេញ។ល៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599