SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កូរ៉េ នឹងពង្រីកវត្តមានសហគ្រាសនិងវិនិយោគិនរបស់ខ្លួន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត


កូរ៉េ នឹងពង្រីកវត្តមានសហគ្រាសនិងវិនិយោគិនរបស់ខ្លួន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត
A+ A-

ភ្នំពេញ៖ កូរ៉េ នឹងរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច ដែលពង្រឹងនិងពង្រីកវត្តមានរបស់សហគ្រាស និងវិនិយោគិនកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។ នេះជាការបញ្ជាក់របស់ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតរបស់ប្រទេសកូរ៉េប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ជំនួបរវាងឯកឧត្តម Park Jung Wook និងឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ ធ្វើឡើងដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិនកូរ៉េដែលមកវិនិយោគនៅកម្ពុជា តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។ ជាមួយគ្នានេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍អំពីព័ត៌មានពាក់ព័ន្ធនឹងនិន្នាការវិនិយោគនៅកម្ពុជាមានជាអាទិ៍ ស្ថានភាពនៃរំហូរវិនិយោគ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Park Jung Wook ក៏បានបញ្ជាក់ថា កូរ៉េ នឹងរួមសហការរៀបចំកិច្ចសន្ទនានេះក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េនៅកម្ពុជាទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី