2025-01-14
គិត បុប្ផា
2025-01-14
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា-ជប៉ុន នឹងរៀបចំជំនួបរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ តាមរយៈការរៀបចំទស្សនកិច្ចឱ្យវិស័យឯកជនជប៉ុនមកស្វែងយល់ពីទេសចរណ៍កម្ពុជា (FAM Trip)។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា។
ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ ប្រទេសទាំងពីរ ឯកឧត្តម ហួត ហាក់ និងឯកឧត្តម UENO Atsushi ក៏បានជជែកពីការរៀបចំព្រឹត្តការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Japan Expo 2025 នៅទីក្រុង Osaka, ការជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន, កិច្ចសហការថតវីដេអូរអំពីទេសចរណ៍ និងបង្កើនការទិញលក់កញ្ចប់ទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យច្រើនបន្ថែមទៀត។
ក្នុងជំនួប នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម UENO Atsushi ក៏បានសន្យាបន្តជួយផ្សព្វផ្សាយអំពីសភាពការណ៍សង្គម សន្តិសុខ និងសុវត្ថិភាពពិត និងល្អប្រសើរនៅកម្ពុជា ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងធុរជនជប៉ុនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី