SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ងាយៗសម្រាប់ម្ចាស់សហគ្រាស SMEs និងម្ចាស់អាជីវកម្មទាំងអស់ ដែលចង់បង្កើត QR Code WIFI លែងជាការលំបាកទៀតហើយ


ងាយៗសម្រាប់ម្ចាស់សហគ្រាស SMEs និងម្ចាស់អាជីវកម្មទាំងអស់ ដែលចង់បង្កើត QR Code WIFI លែងជាការលំបាកទៀតហើយ
A+ A-

ភ្នំពេញ៖ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលចង់បង្កើតភាពងាយស្រួលដល់អតិថិជន ក្នុងការភ្ជាប់ WIFI នៅក្នុងហាង ដោយមិនចាំបាច់វាយ Password លែងជាការលំបាកទៀតហើយ។ នៅក្នុងគេហទំព័រ QR Code Monkey ផ្តល់នូវមុខងារងាយស្រួលក្នុងការបង្កើត QR Code Wi-Fi សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់សហគ្រាស ដែលគ្រាន់តែឱ្យអតិថិជនភ្ជាប់ Wi-Fi ជាមួយនឹងការស្គេន QR Code ។ ការបង្កើត QR Code Wi-Fi មិនត្រឹមតែមិនចំណាយថវិកាប៉ុណ្ណោះទេ គឹថែមទាំងមិនចេះផុតកំណត់ទៀតផង។

SME News សូមណែនាំពីរបៀបនៃការបង្កើត Wi-Fi QR Code នេះ ដូចខាងក្រោម៖

1. ចូលទៅកាន់គេហទំព័រ [QR Code Monkey] (https://www.qrcode-monkey.com) ។

2. ធ្វើការជ្រើសរើស មុខងារ វ៉ាយហ្វាយ (Wi-Fi) ។

3. បញ្ចូលព័ត៌មាន វ៉ាយហ្វាយ (Wi-Fi) ៖ ឈ្មោះវ៉ាយហ្វាយ (SSID) ពាក្យសម្ងាត់ និងប្រភេទបណ្តាញ។

4. រចនា QR Code ៖ អាចបន្ថែមឡូហ្គោរបស់អ្នក ផ្លាស់ប្តូរពណ៌ និងជ្រើសរើសទ្រង់ទ្រាយនៃ QR ។

5. ការបង្កើត និងទាញយក ៖ គ្រាន់ចុច "Create QR Code" ហើយទាញយកភាព ជាប្រភេទ (PNG, SVG, PDF, EPS) ដែលអ្នកពេញចិត្តរួចជាការស្រេច។

លោកអ្នកអាច Print ជាក្រដាសសម្រាប់ដាក់បញ្ឃរ ឬបិទក្នុងហាងដើម្បីឱ្យអតិថិជនស្គេន។ ការប្រើប្រាស់កូដ QR សម្រាប់ Wi-Fi ធ្វើឱ្យការចូលប្រើប្រាស់អ៊ីនធឺណេតមានភាពងាយស្រួល ចំណេញពេលវេលា និងការបង្កើនអាជីវកម្មរបស់លោកអ្នក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី