2025-06-05
គន ម៉េងហុង
2025-06-05
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-លុចសំបួ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយគ្នា ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នេះបើតាមការពិភាក្សារវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Claude Jentgen អ្នកសម្របសម្រួលកិច្ចការទ្វេភាគីនៃនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌លុចសំបួតំណាងស្ថានទូតលុចសំបួប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ បានស្នើឱ្យលុចសំបួ ពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សលើការស្រាវជ្រាវផ្សាភ្ជាប់នឹងសាកលវិទ្យាល័យកសិកម្មនៅកម្ពុជា និងការគាំទ្រទៅលើមន្ទីរពិសោធន៍ជាតិ ដើម្បីធានានូវសុវត្ថិភាពអាហារ ដែលនឹងបម្រើដល់ការនាំចេញ ការផ្តល់កម្ចីទុនដែលមានការប្រាក់ទាប ព្រមទាំងផ្តល់នូវគម្រោងគាំទ្រដល់វារីវប្បកម្មកម្ពុជាជាមូលដ្ឋាន សំដៅជួយបង្កើននូវភោគផលសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធធនធានធម្មជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ ដាវីដ ក៏បានលើកឡើងថា កម្ពុជា មានកសិផលសក្កានុពលជាច្រើន រួមមាន ស្រូវ អង្ករ ស្វាយចន្ទី ម្រេច ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការចាប់យក ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ ដែលក្នុងនោះ កម្ពុជា ស្វាគមន៍ចំពោះវិនិយោគិនដែលមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្ថែមថា ប្រទេសកម្ពុជា មានច្បាប់ ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខ័ណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី