SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-កូរ៉េ ជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ


កម្ពុជា-កូរ៉េ ជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
A+ A-

ភ្នំពេញ៖ កម្ពុជា និងកូរ៉េខាងត្បូង នឹងបន្តកិច្ចសហការគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បន្ថែមពីនេះ កម្ពុជា និងកូរ៉េ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាន និងតំបន់មេគង្គ និងការអភិវឌ្ឍនាពេលអនាគត។ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅវិមានសន្តិភាព នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ភាគីទាំងពីរបានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។

នាជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើលើកកម្ពស់កម្រិត នៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងបានស្នើដល់ភាគីកូរ៉េពង្រីកបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សនកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េមកកាន់កម្ពុជាជាដើម។ សម្តេចធិបតី ក៏បានឯកភាពតាមការលើកឡើងរបស់ឯកឧត្តម គីម ជីន ព្យូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទៃទៀត ដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និងពិចារណាបង្កើនកូតាដល់ ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពង្រីកការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ដោយកម្ពុជាបន្តបង្ហាញជំហរគាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជា ក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចេកវិទ្យា ទំនើបៗ ក៏ដូចជា ការវិនិយោគលើសេដ្ឋកិច្ចបៃតង និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី