2025-06-04
ឃី ភារៈ
2025-06-04
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ចំនួន ៣ចំណុច រួមមាន៖ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ, រក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ នេះបើយោងតាមសេចក្ដីប្រកាស ស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្មដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
ថ្លែងក្នុងអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិភាក្សាលើប្រធានបទ ស្តីពីវិស័យកសិកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានកម្មវិធីគោលនយោបាយ ២សំខាន់ ទាក់ទងវិស័យកសិកម្ម គឺទី១. យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២. ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំ។
ទន្ទឹមនឹងនេះ តាមរយៈការរាយការណ៍អំពីលទ្ធផលនៃសិក្សាវិស័យកសិកម្មកម្ពុជា ដោយឯកឧត្តម ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្ម បន្តចូលរួមចំណែកប្រមាណ ១៦,៧% ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងជារៀងរាល់ឆ្នាំពីប្រមាណ ៤,៩៥ ពាន់លានដុល្លារ នៅឆ្នាំ២០១៥ ដល់ប្រមាណ ៦,០៧ពាន់លានដុល្លារ នៅឆ្នាំ ២០២០ និងបន្តកើនឡើងដល់ប្រមាណ ៧,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្មនេះ រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី