SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគមន៍កសិកម្មសរុបចំនួន៨ ត្រូវបានលើកទឹកចិត្តឱ្យប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប 


សហគមន៍កសិកម្មសរុបចំនួន៨ ត្រូវបានលើកទឹកចិត្តឱ្យប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប 
A+ A-

ភ្នំពេញ៖ សហគមន៍កសិកម្មសរុបចំនួន៨នៅក្នុងខេត្តចំនួន៤ សុទ្ធសឹងតែជាសហគមន៍ផលិតស្រូវនិងបន្លែ ដែលត្រូវបានជ្រើសរើសនិងវាយតម្លៃ ហើយសហគមន៍កសិកម្មដែលមិនទាន់ជាសហគមន៍កសិកម្មទំនើប ក៏ត្រូវបានលើកទឹកចិត្តឱ្យប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប។

សហគមន៍កសិកម្មចំនួន៨ នោះ រួមមាន៖ សហគមន៍កសិកម្មបៃតងគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, សហគមន៍កសិកម្មទំនើបសំបូរមានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, សហគមន៍កសិកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចស្ត្រីព្រែកលីវ ស្រុកកងមាស ខេត្តកំពង់ចាម, សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង ស្រុកបាធាយ ខេត្តកំពង់ចាម, សហគមន៍កសិកម្មរនាមសាមគ្គី ស្រុកទ្រាំង ខេត្តតាកែវ, សហគមន៍កសិកម្មចំប៉ាសែនជ័យ ស្រុកព្រៃកប្បាស ខេត្តតាកែវ, សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងសហគមន៍កសិកម្មសែនហានចម្រើនផល ស្រុកបន្ទាយមាស ខេត្តកំពត។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង នាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន(CFAVC) ចុះវាយតម្លៃបង្ហើយសហគមន៍កសិកម្មចំនួន៣ទៀត ដើម្បីពិនិត្យលទ្ធភាពផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធផលិតកម្មចាំបាច់មួយចំនួន ដូចជាផ្ទះសំណាញ់និងឡសម្ងួត ពីគម្រោងCFAVC៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី