SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន សន្យាផ្តល់«ស្ថានីយសង្កេតស្ថានភាពបរិស្ថានតំបន់ឆ្នេរ»ចំនួន៤ មកឱ្យកម្ពុជា


ចិន សន្យាផ្តល់«ស្ថានីយសង្កេតស្ថានភាពបរិស្ថានតំបន់ឆ្នេរ»ចំនួន៤ មកឱ្យកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងធនធានធម្មជាតិចិន សន្យាផ្តល់ស្ថានីយសង្កេតស្ថានភាពបរិស្ថានតំបន់ឆ្នេរ ចំនួន៤ មកឱ្យក្រសួងរបរិស្ថានរបស់កម្ពុជា ដើម្បីដាក់នៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ ការផ្តល់ជូននេះក្នុងឱកាសដែលក្រសួងបរិស្ថានកម្ពុជា ចូលរួមវេទិកាលើកទី១ ប្រទេសចិន-អាស៊ាន ស្ដីពី«សេដ្ឋកិច្ចខៀវ» រយពេល២ថ្ងៃ នៅប្រទេសចិន។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ស្ថានីយទាំងបួននេះដែលចិននឹងផ្តល់ឱ្យនោះបំពាក់ដោយប្រព័ន្ធទំនើប ដែលទិន្នន័យទទួលបាន នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិ មកមជ្ឈមណ្ឌលកណ្ដាលរបស់ទីស្ដីការក្រសួងបរិស្ថានតែម្តង។

នៅក្នុងវេទិកាវេទិកាលើកទី១ ប្រទេសចិន-អាស៊ានស្ដីពី សេដ្ឋកិច្ចខៀវ នៅថ្ងៃទី១៦-១៨ ខែកញ្ញា ដែលដឹកនាំដោយឯកឧត្តម WANG HONG អនុរដ្ឋមន្រ្ដីក្រសួងធនធានធម្មជាតិរបស់ចិន ក្នុងគោលបំណងអបអរខួប២០ឆ្នាំនៃការបង្កើតដៃគូយុទ្ធសាស្រ្ដរវាងប្រទេសចិន និងអាស៊ាន និងពិព័រណ៍ចិន-អាស៊ាន (CAEXPO) នោះ ក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិចិន ក៏បានកិច្ចព្រមព្រៀងបច្ចេកទេសស្ដីពី«ការជំរុញការអភិរក្សជីវចម្រុះក្នុងសមុទ្រ»ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី