SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាលកម្ពុជា បានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីចំនួន៩ នៃកសាងប្រព័ន្ធគាំពារសង្គម ក្នុងឆ្នាំ២០២៥


រាជរដ្ឋាភិបាលកម្ពុជា បានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីចំនួន៩ នៃកសាងប្រព័ន្ធគាំពារសង្គម ក្នុងឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីចំនួន៩ នៃកសាងប្រព័ន្ធគាំពារសង្គម និងវិភាជថវិកាប្រមាណ ៤២៥លានដុល្លារ បន្ថែមលើថវិកាវិភាគទានដែលប្រមូលបានពីសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗបន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់ ព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងទៅកាន់សមាជរដ្ឋសភានិងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខភិបាល ការអប់រំ និងសេវាសង្គម ពិសេសសាងសំណាញ់សុវត្ថិភាពសង្គម។ បើគិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឱ្យមានភាពរឹងមាំ រាជរដ្ឋាភិបាលបានវិនិយោគលើកធាតុសំខាន់ៗចំនួន ៣រួមមាន៖ ទី១.ក្របខ័ណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២. ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ និងទី៣. ក្របខ័ណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាល បានរៀបចំនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ ឯកសារក្របខ័ណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តនិងគោលការណ៍ណែនាំសំខាន់ៗសម្រាប់ធ្វើស្ថាប័ននូបយនីកម្ម ដាក់ឱ្យអនុវត្តក៏ដូចជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី