SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងខិតខំចរចាបើកច្រកទីផ្សារពាណិជ្ជកម្មបន្ថែម ដើម្បីបង្កើនការនាំចេញ


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងខិតខំចរចាបើកច្រកទីផ្សារពាណិជ្ជកម្មបន្ថែម ដើម្បីបង្កើនការនាំចេញ
ពាណិជ្ជកម្ម

2024-10-17

គិត បុប្ផា

ពាណិជ្ជកម្ម

2024-10-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល កំពុងខិតខំចរចាភ្ជាប់ទំនាក់ទំនងបើកច្រកទីផ្សារពាណិជ្ជកម្មថ្មីៗបន្ថែមទៀត ដើម្បីបន្តធ្វើពិពិធកម្មផលិតផល បង្កើនការនាំចេញ។ នេះបើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» កាលពីថ្ងៃទី១៤ ខែតុលា ២០២៤។

ទន្ទឹមនឹងការចរចាបើកច្រកទីផ្សារបន្ថែមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមថែរក្សាច្រកទីផ្សារពាណិជ្ជកម្មទាំងនោះ តាមរយៈការថែរក្សាគុណភាពនៃផលិតផលរបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដូច្នេះថា៖ «ការធ្វើពាណិជ្ជកម្ម គឺមិនខុសពីការលក់ដូរឡើយ ពោលគឺត្រូវផ្តល់ទំនុកចិត្ត និងផ្តល់ផលិតផលដែលល្អដល់អតិថិជន។ ប្រសិនបើយើងលក់ផលិតផល មិនមានគុណភាពទៅអតិថិជន នោះយើងនឹងខូចឈ្មោះ ហើយបាត់បង់ច្រកទីផ្សារទាំងនោះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ពិភពលោកកាន់តែមានភាពប្រកួតប្រជែង ដូច្នេះទាមទារឱ្យកម្ពុជាសម្របខ្លួន ព្រមទាំងធ្វើទំនើបកម្មពាណិជ្ជកម្មជាប្រចាំ ដើម្បីឱ្យកម្ពុជា ពង្រឹងខ្លួនជាប់នឹងស្តង់ដារ នៃការនាំចេញ។

សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើការចរចាបើកច្រកទីផ្សារពាណិជ្ជកម្មបន្ថែមរបស់កម្ពុជា ដូចតទៅ៖ https://youtu.be/8W4DDjXQ43M


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី