SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយមូលធនថ្នាក់ជាតិចំនួន ១១ ៤៩៦ប៊ីលានរៀល


ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយមូលធនថ្នាក់ជាតិចំនួន ១១ ៤៩៦ប៊ីលានរៀល
A+ A-

ភ្នំពេញ៖ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយមូលធនថ្នាក់ជាតិចំនួន ១១ ៤៩៦ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៣២,៥% នៃចំណាយសរុបថវិកាថ្នាក់ជាតិ ដែលត្រូវនឹង ៥,៥% នៃផ.ស.ស. ឬកើនចំនួន ៧,៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ខណៈដែលគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេសនៅថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងទំហំប្រមាណ ២,២១% នៃ ផ.ស.ស.។

គម្រោងចំណាយមូលធននេះ ត្រូវបានផ្តល់អាទិភាពលើ ការបន្តជួសជុល ស្តារ កែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ពីការជំនន់ទឹកភ្លៀង រួមទាំង ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់ ការបន្តស្តារ កែលម្អ និងកសាងប្រព័ន្ធធារាសាស្ត្រ។

ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មគ្រាប់ពូជស្រូវ, និងការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទំនើបបឹងទន្លេសាប នៅខេត្តកំពង់ឆ្នាំង, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ព្រមទាំងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ៕

ប្រភពពីសៀវភៅ៖ សង្ខេបថវិការជាតិ ឆ្នាំ២០២៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី