2024-01-08
SME News
2024-01-08
SME News
ភ្នំពេញ៖«ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉» នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ។ ស្ពានថ្មី ដែលបានសងសង់ជំនួសស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោមនោះ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនជាដើម។
សមិទ្ធផល«ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉»ថ្មីនេះ ទទួលបានថវិកាសាងសង់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដែលចំណាយលើការស្ថាបនាប្រមាណ ១,៤លានដុល្លារ។
ក្នុងពិធីសម្ពោធស្ពានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ ដែលមកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១, រោងចក្របង្គុំខ្សែភ្លើង ចំនួន១, រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន១, រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី