SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន នឹងសហការលើការងារសាយតេសលើវិស័យកសិកម្ម


កម្ពុជា-ហ្វីលីពីន នឹងសហការលើការងារសាយតេសលើវិស័យកសិកម្ម
A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន សម្រេចព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើវិស័យកសិកម្ម នាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ តាមរយៈប្រព័ន្ធ Zoom កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ហ្វីលីពីន ពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះ ប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី