2025-05-21
ឃី ភារៈ
2025-05-21
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Ecosteryl របស់ប្រទេសបែលហ្សិក មានបំណងវិនិយោគលើវិស័យនៃការគ្រប់គ្រងដោះស្រាយបញ្ហាកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិកនៅកម្ពុជា ដែលស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានានូវសុខភាពបរិស្ថានល្អប្រសើរ និងកាត់បន្ថយប្រភពបំពុលនានាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Léa Lenclus ការអភិវឌ្ឍអាជីវកម្មអាស៊ី ក្រុមហ៊ុន Ecosteryl លោកស្រី Sarah Gasquard ភារៈធារីស្តីទីនៃស្ថានឯកអគ្គរាជទូតបែលហ្សិកប្រចាំនៅកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន Ecosterylចំពោះការវិនិយោគលើវិស័យសំណល់វេជ្ជសាស្រ្តនៅកម្ពុជា។ បន្ថែមពីនេះ លោកស្រី Sarah Gasquard បានអរគុណដល់ក្រសួងបរិស្ថាន ចំពោះការគាំទ្រក្នុងការអនុវត្តកម្មវិធីកិច្ចសហការប្រចាំឆ្នាំរបស់បែលហ្សិកតាមរយៈអង្គការ WWF។
ស្របជាមួយការជំរុញរបស់លោកស្រី Sarah Gasquard ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន ក្នុងនាមជាអ្នកចេញអាជ្ញាបណ្ណសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ គឺបានស្វាគមន៍ក្រុមហ៊ុនថ្មីៗ ឱ្យចូលរួមគ្រប់គ្រងដោះស្រាយបញ្ហាកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិកនៅកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន ក៏បានរៀបចំប្រព័ន្ធរដ្ឋបាល Digital ដើម្បីជួយសម្របសម្រួល និងកាត់បន្ថយការិយាធិបតេយ្យដល់អ្នកវិនិយោគវិស័យបរិស្ថានផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី