2024-01-03
ទូច សូរិយា
2024-01-03
ទូច សូរិយា
ភ្នំពេញ៖ ដោយមើលឃើញពីការកកស្ទះនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ មករា ឆ្នាំ២០២៤ ក្រោយពេលដែលប្រជាពលរដ្ឋធ្វើដំណើរត្រឡប់មកពីលេងកម្សាន្តក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំជាថ្មីអំពីគន្លង ៣ប្រភេទ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនត្រូវឱ្យរង់ចាំយូរ។
ប្រភេទគន្លងទី១ ការបំពាក់ឧបករណ៍ OBU លើកញ្ចក់ឡាន និងបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ នោះប្រជាពលរដ្ឋចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ ចំពោះរថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានទេ ទោះបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។
ប្រភេទគន្លងទី២ បើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ នោះរថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR ។ ការប្រើប្រាស់គន្លងនេះ មានលក្ខណៈសាមញ្ញ និងងាយស្រួល មិនតម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ។
ចំណែកគន្លងទី៣ រថយន្តដែលមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខទេ ត្រូវបើកបរនៅគន្លង MTC ដែលមានសញ្ញា«⬇️»។ ការចូលគន្លងនេះ តម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។
ក្រសួងសាធារណការ បានឱ្យដឹងថា៖«បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយគ្រាន់តែចូលទៅកាន់វែបសាយភ្ជាប់ទៅកាន់ធនាគារ ដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh» ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូលឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្តបាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី