2025-05-06
ឃី ភារៈ
2025-05-06
ឃី ភារៈ
ភ្នំពេញ៖ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧» ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ រវាងធនធានដែលមាន និងតម្រូវការចំណាយ ដោយផ្តោតលើ ទិដ្ឋភាពចំនួន៣ ធំៗរួមមាន៖ ១. ផ្តោតលើលទ្ធភាពបង្កើនការប្រមូលចំណូល ក្នុងរយៈពេលមធ្យម នៅមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ ស្របគ្នាទៅនឹងការប្រកាន់គោលជំហរពុំបង្កើនបន្ទុកពន្ធថ្មី។
ចំណែកឯ២. គឺផ្តោតលើតម្រូវការថវិកាសម្រាប់បន្តការងារកែទម្រង់ និងពង្រឹងសមត្ថភាពស្ថាប័ន, បន្តការអនុវត្តកម្មវិធីគាំពារសង្គម និងអភិវឌ្ឍន៍មូលធនមនុស្ស ព្រមទាំងការអនុវត្តគោលនយោបាយអាទិភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ និងមានភាពធន់ សម្រាប់កិច្ចអភិវឌ្ឍន៍។ ចំពោះទី៣. ផ្តោតលើស្ថានភាពលម្អថវិកាបច្ចុប្បន្ន ដែលកំពុងមានការរួមតូច ដោយសារម្ខាងលទ្ធផលប្រមូលចំណូលក្នុងឆ្នាំ២០២៣ ពុំសម្រេចបានដូចការគ្រោង និងម្ខាងទៀតដោយសារការអនុវត្តគោលនយោបាយវិត្ថារកម្មថវិកា ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិបន្តបន្ទាប់។
ការណ៍ខាងលើនេះ ទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវគិតគូរធ្វើអាទិភាវូបនីយកម្មមុខចំណាយ ដើម្បីធានាបាននូវលម្អថវិកាគ្រប់គ្រាន់ សម្រាប់បំពេញដល់តម្រូវការមុខសញ្ញាចំណាយចាំបាច់នានា។ ក្នុងន័យនេះ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម» នឹងក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការគោលនយោបាយនានា ប្រកបដោយភាពម្ចាស់ការ ប៉ុន្តែនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅលើកកម្ពស់ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ក៏ដូចជាពង្រឹង និងពង្រីកសសរស្តម្ភសេដ្ឋកិច្ចជាតិ ឱ្យមានជីវភាព ភាពចម្រុះ ភាពរឹងមាំ និងភាពធន់៕
ប្រភពពីសៀវភៅ៖ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី