SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនវិស្វកម្មចិន CCCC បង្ហាញសុទិដ្ឋិនិយមសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចតាមផែនការ


ក្រុមហ៊ុនវិស្វកម្មចិន CCCC បង្ហាញសុទិដ្ឋិនិយមសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចតាមផែនការ
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន China Communications Construction Company (CCCC) របស់ប្រទេសចិន ឈានមុខគេ លើផ្នែកវិស្វកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក និងប្រព័ន្ធស្រោចស្រពធំៗ ដែលមានប្រតិបត្តិការអាជីវកម្មនៅក្នុង ១៥៨ ប្រទេសជុំវិញពិភពលោក បង្ហាញសុទិដ្ឋិនិយមលើការអនុវត្តសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យតាមផែនការ ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត លោក វ៉ាង តុងចូវ ប្រធានក្រុមហ៊ុន CCCC បានលើកឡើងថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការរីករាយចំពោះក្រុមហ៊ុន CRBC ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ដែលនឹងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី