2024-05-30
គិត បុប្ផា
2024-05-30
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា កំពុងត្រូវការដៃគូវិនិយោគលើវិស័យកសិកម្ម ពិសេសការកែច្នៃផលិតផលកសិកម្មនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងកិច្ចពិភាក្សាជាមួយអ្នកវិនិយោគកែច្នៃស្វាយចន្ទី ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ កំពុងត្រូវការអ្នកកែច្នៃ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ ក្រៅពីស្វាយចន្ទី កម្ពុជាក៏មានផលិតផលកសិកម្ម ដែលមានសក្តានុពលមួយចំនួនទៀត ដូចជាស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករ ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស បើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម។
បច្ចុប្បន្ន ក្រសួងកសិកម្មមានគោលនយោបាយអាទិភាព គឺការជំរុញសហគមន៍កសិកម្មទំនើប ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត។ ការជំរុញសហគមន៍កសិកម្មទំនើបនេះ ក្នុងទិសដៅក្រសួងងាយស្រួលជួយគាំទ្របន្ថែម ឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធ។ នេះជាប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងកសិកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី