2025-04-13
វ៉ាន់ រិទ្ធី
2025-04-13
វ៉ាន់ រិទ្ធី
ភ្នំពេញ៖ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ តែងតែលេងល្បែងប្រជាប្រិយនៅតាមវត្ដអារាម និងទីប្រជុំនានា ក្នុងនោះក៏មានការលេងជះទឹក បាញ់ទឹក និងប៉ាតម្សៅផងដែរ។ ទន្ទឹមនឹងការសប្បាយនេះ ប្រជាពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពនៃសម្ភារអេឡិចត្រូនិច ដូចជា៖ ទូរសព្ទដៃ កាមេរ៉ា និងឧបករណ៍ផ្សេងទៀត ដែលអាចខូចខាតដោយសារការចូលទឹក ឬបាត់បង់ដោយសាចោរកម្ម។
ដើម្បីការពារទូរសព្ទដៃ និងសម្ភារអេឡិចត្រូនិចពីការចូលទឹក និងចោរកម្ម ប្រជាពលរដ្ឋអាចអនុវត្តតាមវិធីខាងក្រោមដូចជា៖ ទី១. ប្រើថង់សម្រាប់ការពារទឹក ដែលអាចការពារទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចពីទឹក ជាពិសេសថង់នេះ ក៏អាចធ្វើឱ្យអ្នកប្រើប្រាស់អេក្រង់ទូរសព្ទបានធម្មតាផងដែរ។ ទី២. ជ្រើសរើសស្រោមទូរសព្ទមិនជ្រាបទឹក (waterproof case) ដែលជាជម្រើសដ៏ល្អ និងអាចការពារទូរសព្ទរបស់អ្នកពីទឹក ការធ្លាក់ និងការប៉ះទង្គិចទៀតផង។
ចំពោះ ទី៣. ប្រុងប្រយ័ត្នចំពោះចោរកម្ម គឺត្រូវរក្សាទុកទូរសព្ទ និងសម្ភារមានតម្លៃនៅកន្លែងសុវត្ថិភាព ដូចជាកាបូបជិតខ្លួន ឬហោប៉ៅខាងមុខ, ប្រើខ្សែការពារទូរសព្ទ (phone strap) ដើម្បីចៀសវាងការធ្លាក់ ឬងាយស្រួលឱ្យចោរលួច និងជៀសវាងបង្ហាញសម្ភារដែលមានតម្លៃនៅសាធារណៈ។ ទី៤. ត្រួតពិនិត្យសម្ភារឱ្យបានញឹកញាប់ មានន័យថាអ្នកត្រូវតែប្រាកដថាសម្ភាររបស់អ្នកនៅជាប់ខ្លួនជានិច្ច បើសិនទៅលេងនៅកន្លែងមនុស្សច្រើន ត្រូវត្រួតពិនិត្យកាបូប ឬហោប៉ៅឱ្យបានញឹកញាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី