2025-04-03
ទូច សូរិយា
2025-04-03
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៣ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូល ១៨,៧១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
រយៈពេល៣ខែ ដែលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៩៨ ៥៣១នាក់ កើន១៤.៦៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ រយៈពេល ៣ខែឆ្នាំ២០២៥ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៩៧ ០៦២ដុល្លារ ពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ៕
នាំមកជូនដោយ