SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី៖ ការគាំទ្រដល់ SMEs ជាគោលនយោបាយដែលជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក


លោកជំទាវបណ្ឌិត ជា សិរី៖ ការគាំទ្រដល់ SMEs ជាគោលនយោបាយដែលជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក
A+ A-

ភ្នំពេញ៖ ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក គឺត្រូវគិតគូរនូវគោលនយោបាយគាំទ្រលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក ក្នុងគោលបំណងបង្កើនសមត្ថភាព និងគុណភាពផលិតផលសម្រាប់ទីផ្សារឆ្លងដែន។ នេះបើតាមទស្សនាទានរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា ត្រូវរៀបចំឱ្យកាន់តែមានប្រសិទ្ធភាពចំពោះយន្តការទ្បូជីស្ទីក ប្រព័ន្ធពន្ធគយ និងការស្វែងរកទីផ្សារជាដើម និងពង្រីកប្រព័ន្ធទូទាត់ដោយផ្ទាល់ រវាងអ្នកនាំចេញ និងនាំចូលផលិតផលឆ្លងដែន ដើម្បីពន្លឿន និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការទូទាត់។ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក» ក្នុងឱកាសចូលរួមក្នុងវេទិកាបូអាវសម្រាប់អាស៊ី (Boao Forum for Asia) ប្រចាំឆ្នាំ២០២៥។

តាមរយៈកិច្ចពិភាក្សាដដែលនេះ លោកជំទាវបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ប្រព័ន្ធទូទាត់រវាងកម្ពុជា និងចិន ព្រមទាំងបានលើកទ្បើងពីតួនាទីចាំបាច់របស់ប្រព័ន្ធទូទាត់ឆ្លងដែននៅក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន ព្រមទាំងបានរំលេចពីបទពិសោធរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការខិតខំពង្រីកការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគង ទៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជរបស់កម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី