2025-03-27
ឃី ភារៈ
2025-03-27
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ថា ធនាគារ ARDB ស្វាគមន៍សម្រាប់ការផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ ៧%ក្នុង១ឆ្នាំ ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅសហគមន៍ ដែលមានឆន្ទៈពិតប្រាកដ ដោយចង់ពង្រីកការចិញ្ចឹម និងដាំដុះ។ ឯកឧត្តម កៅ ថាច លើកឡើងបែបនេះក្នុងការចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍នៅស្រុកស្ទោង ខេត្តកំពង់ធំ។
នាឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងសហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច លើកឡើងថា ធនាគារ ARDB មានគោលបំណងចង់ផ្តល់ជូនឥណទានដល់ប្រជាពលរដ្ឋដែលចង់បានទុនយកទៅធ្វើអាជីវកម្មពិតប្រាកដ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តថា ការដែលសហគមន៍និងអ្នកចិញ្ចឹមសត្វទទួលបានឥណទានទៅបង្កើតមុខរបរពិតប្រាកដ ដូចជាបង្កើតចំណូលមូលដ្ឋាន គឺបានជួយចូលរួមចំណែកយ៉ាងធំ ក្នុងការបង្កើតការ ផ្តល់ប្រាក់ចំណូលពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកថែមទៀតផង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះពិនិត្យនូវទីតាំងកន្លែងកសិដ្ឋានរបស់ ក្រុមហ៊ុន Made for This ដែលចិញ្ចឹមត្រីតាមប្រព័ន្ធទឹកវិលជាប្លុក (IPRS) និងក្រុមចិញ្ចឹមកង្កែប ភ្ញាស់កូនកង្កែប និងចិញ្ចឹមកង្កែបសាច់ ប្រមាណ២០គ្រួសារ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ARDB កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី