2025-03-25
ឃី ភារៈ
2025-03-25
ឃី ភារៈ
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំជាភ្នាក់ងារសេវាសាធារណៈ ឬគ្រឹះស្ថានឯកជន តាមរយៈឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លួចបន្លំ ឆបោកប្រាក់ លួចកាន់កាប់គណនី អនឡាញ បរិហាកេរ្តិ៍ ឬសម្លុតឬយាយី ជម្រិតទារប្រាក់សាធារណជនជាដើម។
ការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា ថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋាន សង្កេតឃើញមានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា បានលួចបន្លំប្រើប្រាស់រូបភាព និងនិមិត្តសញ្ញា (logo) ជាភ្នាក់ងារសេវាសុខភាពសាធារណៈ រួចលួងលោម និងអូសទាញពលរដ្ឋឱ្យទូទាត់សេវាបង់ប្រាក់ តាមរយៈ QRCode ឬលេខគណនីរបស់ឧក្រិដ្ឋជន លើសេវាថែទាំសុខភាពនៅតាមបណ្តាញសង្គម។
ដើម្បីការពារខ្លួនពីការឆបោក អ្នកជំនាញបានប្រាប់ពីវិធីសាស្រ្តចំនួន៤ រួមមាន៖ ទី១. ត្រួតពិនិត្យឈ្មោះ និងលេខគណនីធនាគារភ្នាក់ងារបម្រើសេវា មុននឹងទូទាត់ប្រាក់, ទី២. ទាក់ទង តាមទូរសព្ទដៃ (hotline) សួរបញ្ជាក់ជាមួយ ក្រុមការងារបច្ចេកទេសរបស់គ្រឹះស្ថានឯកជន ឬស្ថាប័នរដ្ឋនោះ ក្នុងករណីមានការសង្ស័យ, ទី៣. ត្រូវណែនាំក្រុមគ្រួសារ សាច់ញាតិឱ្យស្វែងយល់អំពីបទល្មើស បច្ចេកវិទ្យាផ្សេងៗដែលលោកអ្នកបានដឹង និងទី៤. ត្រូវទំនាក់ទំនងផ្តល់ដំណឹងមកកាន់មន្ត្រីជំនាញ សមត្ថិកិច្ច ក្នុងករណី លោកអ្នកចាញ់បោក ឬជួបប្រទះជនសង្ស័យជាក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី