2024-12-18
គិត បុប្ផា
2024-12-18
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយ ក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក Codingate Technology Co.,LTD រៀបចំកម្មវិធីបណ្តុះបណ្តាល «ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងទំនិញអនឡាញ (E-Commerce) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)» ក្រុមទី៣ ដោយឥតគិតថ្លៃ។
វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹង និងជំនាញចាំបាច់ដល់ SMEs ក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI និងពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្មក្នុងសម័យឌីជីថល ដូចជា៖ ១. ការណែនាំអំពីបញ្ញាសិប្បនិម្មិត (AI) និងសារសំខាន់របស់វាក្នុងអាជីវកម្មសម័យទំនើប, ២. ការបង្កើតនិងគ្រប់គ្រងហាងលក់ទំនិញអនឡាញ (E-commerce), ៣. យុទ្ធសាស្ត្រទីផ្សារឌីជីថលដោយប្រើប្រាស់ AI and Ecommerce, ៤. ការប្រើប្រាស់ AI and Ecommerce ដើម្បីបង្កើនគុណភាពសេវាកម្មអតិថិជន, ៥. ការប្រើប្រាស់ Ecommerce ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងកាត់បន្ថយការចំណាយ, ៦. បច្ចេកទេសកំណត់អត្តសញ្ញាណអតិថិជនគោលដៅ និង៧. ការអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់ Ecommerce and AI សម្រាប់ SMEs។
ម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមកម្មវិធីបណ្តុះបណ្តាល ប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ព្រឹក ដល់ ៥:០០ល្ងាច នៅសភាពាណិជ្ជកម្មកម្ពុជា អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/tidetmBwa3DDLqW38 ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៦៧៤ ៧៦៨ (https://t.me/provincialccc)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី