2025-06-22
ឃី ភារៈ
2025-06-22
ឃី ភារៈ
ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងការជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងសិក្ខាសាលាស្តីពី ការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងសិក្ខាសាលា ដែលសហការរៀបចំ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងគោលបំណងបង្ហាញពីគោលគំនិត នៃក្របខណ្ឌសួនឧស្សាហកម្មបៃតង និងពិភាក្សាអំពីគោលនយោបាយ បទប្បញ្ញត្តិអាទិភាព ក្នុងការជំរុញការវិនិយោគបៃតងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានគូសបញ្ជាក់ថា នៅចន្លោះឆ្នាំ២០២២ ដល់ ២០២៤ កន្លងទៅ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជា លើទីផ្សារពិភពលោក។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា ក៏បានលើកឡើងពីច្បាប់ស្តីពី វិនិយោគនៃប្រទេសកម្ពុជា ដែលកំពុងជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង រួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រាជាដើម។ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលា ដែលបានរៀបចំដោយ CDC និង IFC ដោយមានការរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នេះ នឹងធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សម្រេចបានសក្តានុពលពេញលេញ ដែលជាកត្តាជំរុញនៃកំណើនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី