SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោកជំទាវ ជា សិរី អំពាវនាវឱ្យម្ចាស់កម្មសិទ្ធិអចលនវត្ថុ ចៀសវាងយកបណ្ណកម្មសិទ្ធិទៅដាក់បញ្ចាំ ដើម្បីទទួលកម្ចីពីក្រុមចងការខុសច្បាប់


លោកជំទាវ ជា សិរី អំពាវនាវឱ្យម្ចាស់កម្មសិទ្ធិអចលនវត្ថុ ចៀសវាងយកបណ្ណកម្មសិទ្ធិទៅដាក់បញ្ចាំ ដើម្បីទទួលកម្ចីពីក្រុមចងការខុសច្បាប់
ធនាគារ-ហិរញ្ញវត្ថុ

2025-03-24

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការយកបណ្ណកម្មសិទ្ធិទៅដាក់បញ្ចាំ ដើម្បីទទួលកម្ចីពីក្រុមចងការខុសច្បាប់ដែលគិតអត្រាការប្រាក់ខ្ពស់ហួសហេតុ និងកេងចំណេញលើសលប់ ដែលជាហេតុនាំឱ្យកើតមានបន្ទុកបំណុលធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីសារសំខាន់នៃបណ្ណកម្មសិទ្ធិ ដែលជាផ្នែកដ៏សំខាន់នៃទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារនីមួយៗសម្រាប់បែងចែកមរតក តកូនតចៅផង និងជាឯកសារសំខាន់សម្រាប់ធានាការទទួលឥណទានសម្រាប់បង្កើតអាជីវកម្ម ឬការងារបង្កបង្កើនផលកសិកម្មផង។

ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ពីការធានាបាននូវភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី