2025-03-07
គិត បុប្ផា
2025-03-07
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យបង្គោលព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនតំបន់ចំនួន ៦ទីតាំង ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
៦ទីតាំង ដែលឯកឧត្តម ឡាំ ជា បានចុះត្រួតពិនិត្យនោះ រួមមាន ១.ភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនបឹងត្រកួន និងបង្គោលព្រំដែនលេខ៣៦ ស្ថិតក្នុងភូមិសាស្រ្ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ២. ភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនព្រៃចាន់ និងបង្គោលព្រំដែនលេខ៤៣ ដែលមានទីតាំងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង៣.ច្រកទ្វារព្រំដែនអូរបីជាន់ និងបង្គោលព្រំដែនលេខ៤៤ ដែលមានទីតាំងស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ទីតាំងទី៤. គឺភូមិសាស្រ្តតំបន់ទំនប់ក៥ ស្ថិតក្នុងភូមិសាស្រ្ត ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៥. ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបង្គោលព្រំដែនលេខ៤៩ ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង៦. ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ពានស្ទឹងបត់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានលើកទឹកចិត្តឱ្យកងកម្លាំងកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្តបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី