SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលា «យុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត» បញ្ជ្រាបការយល់ដឹងដល់សាធារណជន


ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលា «យុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត» បញ្ជ្រាបការយល់ដឹងដល់សាធារណជន
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី១ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជន និងសាធារណជនទូទៅ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

សិក្ខាសាលាផ្សព្វផ្សាយខាងលើ នឹងធ្វើឡើងក្រោមប្រធានបទ៖ «វឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការរៀបចំ «យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» បញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមពីសហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងគ្រប់តួអង្គពាក់ព័ន្ធ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅវេលាម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង ៥:០០នាទីរសៀល នៅទីស្ដីការ ក.ប.ទ.។

ក្នុងព្រឹត្តិការណ៍នេះ ក្រសួងប្រៃសណីយ៍ នឹងអនុញ្ញាតឱ្យអ្នកជំនាញ និងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័ន ចូលរួមសិក្ខាសាលានេះដោយផ្ទាល់ចំនួន ៣០នាក់ ដោយតម្រូវឱ្យចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://form.gov.kh/67d2b4eb093810001154717e។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី