2025-03-16
ឃី ភារៈ
2025-03-16
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំខេត្ដសៀមរាបនៃទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារជារួមពាក់ព័ន្ធនឹងដំណើរការនៃការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្ដម ឡាំ ជា ក៏បានអនុញ្ញាតឱ្យក្រសួងធនធានទឹកនិងឧតុនិយម ធ្វើបទបង្ហាញស្ដីពីគម្រោងការពារច្រាំងទន្លេបាសាក់ និងតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើបទបង្ហាញស្ដីពីស្ថានភាពច្រាំងនៅតាមបណ្ដោយព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
ក្រោយពីបានពិនិត្យ និងពិភាក្សារួច ឯកឧត្ដម ឡាំ ជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោក លោកស្រី ដែលបានចូលរួមមតិយោបល់យ៉ាងផុសផុល ដែលនឹងក្លាយជាធាតុចូលបំពេញបន្ថែមជូនក្រុមការងារបច្ចេកទេសទទួលបន្ទុក។ បន្ថែមពីលើនេះ ឯកឧត្ដម ឡាំ ជា ក៏បានផ្ដល់អនុសាសន៍ណែនាំ និងតម្រង់ទិសដល់ក្រុមការងារ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការអនុវត្ត ដើម្បីជំរុញវឌ្ឍនភាពការងារថែមមួយកម្រិតទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី