SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ម៉ាកាវ នឹងសហការគ្នានាំយកផលិតផលកសិផលកម្ពុជាទៅកាន់ក្រុមហ៊ុនជាង២៥០ នៅម៉ាកាវ


កម្ពុជា-ម៉ាកាវ នឹងសហការគ្នានាំយកផលិតផលកសិផលកម្ពុជាទៅកាន់ក្រុមហ៊ុនជាង២៥០ នៅម៉ាកាវ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា-ម៉ាកាវ នឹងពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការនាំយកផលិតផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ទីក្រុងម៉ាកាវ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនាថ្ងៃទី២២ សីហា ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក LEI KIT HENG អគ្គនាយកនៃសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) ក៏បានពិភាក្សាអំពីកិច្ចសហការជាមួយនឹងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ ក្នុងការនាំយកទំនិញរបស់កម្ពុជាទៅកាន់ផ្សារលក់ទំនិញ និងផ្សារទំនើបធំៗនៅទីក្រុងម៉ាកាវផងដែរ។

គួរបញ្ជាក់ថា សមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវដែលនៅប្រទេសចិន គឺមានក្រុមហ៊ុនជាង២៥០ ដែលធ្វើអាជីវកម្មលើផ្សារទំនើប ភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី