2025-06-14
ទូច សូរិយា
2025-06-14
ទូច សូរិយា
ភ្នំពេញ៖ ត្រីក្លាសេ និងត្រីខូចគុណភាពប្រមាណជាង ១០តោន ដែលនាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិដូង នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចឃាត់អនុវត្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១២:០០នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី។ នេះបើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
ត្រីក្លាសេ និងត្រីខូចគុណភាពនេះ ត្រូវបានសមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន ០៤គ្រឿងរកឃើញប្រភេទត្រីប្រាសរុបចំនួន ១០តោន និង៥៥គីឡូក្រាម ដែលក្នុងនោះត្រីប្រាខូចគុណភាពចំនួន ០១តោន, ពោះត្រីប្រា ១៥០គីឡូក្រាម, ពងត្រីកាបចំនួន ៥០០គីឡូក្រាម និងត្រីឆ្កោរចំនួន ៥០គីឡូក្រាម។ រថយន្តដឹកជញ្ជូនចំនួន ០៤នេះ ដឹកនាំដោយអាជីវករឈ្មោះ លី មុត ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាតរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុញ្ញាត្តឱ្យឈ្មោះ NEANG SOVANNARY ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧ បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៦ ៩៦៥២៧៧៨ ដែលបានអនុញ្ញាត្តឱ្យដឹកជញ្ជូនផលិតផលជលផលដូចជា ត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែប៉ុណ្ណោះ។
ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានលើកឡើងថា សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ដោយឡែកត្រីប្រា ដែលខូចគុណភាពចំនួន ០១តោន ត្រូវបានប្រគល់ជូន មន្រ្តីសាខាក.ប.ប ខេត្តបាត់ដំបង ដើម្បីដុត និងកប់ចោល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី