2025-02-21
ឃី ភារៈ
2025-02-21
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ង្វៀន ម៉ិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ប្ដេជ្ញាចិត្តប្រឹងប្រែងជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិនិងសន្តិសុខ ទេសចរណ៍ អប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ក្នុងជំនួប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរចំពោះ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃចំពោះទំនាក់ទំនងជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងបន្ថែមទៀត និងបានលើកទឹកចិត្តឯកឧត្តមឱ្យសហការជិតស្និទ្ធជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នា២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី