2025-02-07
ទូច សូរិយា
2025-02-07
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Tropicam Fruit and Vegetables នឹងជួយគាំពារពីហានិភ័យទីផ្សារដល់សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» តាមរយៈការធ្វើកិច្ចសន្យាផលិតកម្មបន្លែជាផ្លូវការ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍ទំនើបត្រាំកក់ នឹងត្រូវលក់បន្លែចម្រុះជូនដល់ក្រុមហ៊ុនក្នុងតម្លៃថេរ គឺ២០០០៛/គីឡូ ទោះបីជាតម្លៃស្ពៃនៅក្រៅសហគមន៍ទំនើបក្នុងពេលបច្ចុប្បន្ន មានតម្លៃត្រឹមតែ ៥០០៛/គីឡូក៏ដោយ។ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា នេះគឺជាការគាំពារពីហានិភ័យទីផ្សារ ដែលផ្តល់អត្ថប្រយោជន៍ដ៏សំខាន់មួយទៀត នៃសហគមន៍កសិកម្មទំនើប ដែលកសិករជាសមាជិកទទួលបានក្រៅពីការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស៕
នាំមកជូនដោយ