2025-02-03
គិត បុប្ផា
2025-02-03
គិត បុប្ផា
ភ្នំពេញ៖ ចំពោះអ្នកជាប់ពន្ធដែលបានប្រកាសពន្ធប្រចាំខែនាពេលកន្លងមក ហើយខុសទិន្នន័យ ដោយមានការភាន់ច្រឡំ ឬភ្លាំងភ្លាត់ ឬមានបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យ ដែលបានប្រកាសរួច។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩៦ របស់អគ្គនាយកដ្ឋានពន្ធដារ ដោយបញ្ជាក់ថា ការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែនេះ អាចធ្វើបានតាមប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) តាមជំហាន ដូចខាងក្រោម៖
ជំហានទី១៖ ចូលទៅប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មនឡាញ e-Filing រួចជ្រើសរើសមុខងារ «កែតម្រូវលិខិតប្រកាសពន្ធ និងបន្ទាប់មកជ្រើសរើសប្រភេទពន្ធដែលត្រូវកែតម្រូវ» រួមមាន៖ បញ្ជីកែតម្រូវទិន្នានុប្បវត្តិទិញ-លក់, បញ្ជីកែតម្រូវពន្ធកាត់ទុក និងបញ្ជីកែតម្រូវពន្ធលើប្រាក់បៀវត្ស និងពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម។
ជំហានទី២៖ ជ្រើសរើសទីស្នាក់ការកណ្តាល ឬសាខាសហគ្រាស (ករណីកែតម្រូវការប្រកាសពន្ធរបស់សាខា) បន្ទាប់មកជ្រើសរើសកាលបរិច្ឆេទ រួចចុចប៊ូតុងកែតម្រូវប្រតិបត្តិការ តាមតម្រូវការដូចខាងក្រោម៖ ករណីបន្ថែមប្រតិបត្តិការថ្មី៖ ត្រូវជ្រើសរើសប៊ូតុង «បន្ថែមប្រតិបត្តិការ បន្ទាប់មកបញ្ចូលប្រតិបត្តិការដែលខកខានមិនបានប្រកាសពន្ធ រួចចុចប៊ូតុងរក្សាទុក»។ ចំពោះករណីកែប្រែប្រតិបត្តិការ៖ អាចជ្រើសរើសប៊ូតុង «កែប្រែប្រតិបត្តិការ» បន្ទាប់មកស្វែងរកប្រតិបត្តិការដែលត្រូវកែតម្រូវ រួចចុចប៊ូតុង «កែប្រែ» បន្ទាប់មកបញ្ចូលទិន្នន័យកែតម្រូវ រួចចុចប៊ូតុងរក្សាទុក។ ចំណែកករណីលុបប្រតិបត្តិការ៖ ត្រូវជ្រើសរើសប៊ូតុង លុបប្រតិបត្តិការ បន្ទាប់មកស្វែងរកប្រតិបត្តិការដែលត្រូវលុប រួចចុចប៊ូតុងលុបប្រតិបត្តិការ ដោយបញ្ចូលមូលហេតុ រួចចុចយល់ព្រម។
ដំហានទី៣៖ ចូលមុខងារបង្កើតពាក្យស្នើសុំកែតម្រូវ រួចជ្រើសរើស រូបមន្តក្នុងការគណនាអាករលើតម្លៃបន្ថែម និងកាលបរិច្ឆេទ រួចចុចប៊ូតុងស្វែងរក បន្ទាប់មកពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលកែតម្រូវ ករណីពិនិត្យឃើញថាត្រឹមត្រូវ អាចចុច «ខ្ញុំបានពិនិត្យគ្រប់ចំណុច និងធានាជាព័ត៌មានទាំងអស់នៃការកែតម្រូវលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន» រួចចុចប៊ូតុងរក្សាទុក និងដាក់ការស្នើសុំ នោះលោកអ្នកអាចបោះពុម្ពពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែបាន។
ជំហានទី៤៖ ក្រោយពេលដាក់ពាក្យស្នើសុំកែតម្រូវរួចរាល់ លោកអ្នកត្រូវបង់ប្រាក់ពន្ធតាមលទ្ធផលក្រោយការកែតម្រូវ ដូចខាងក្រោម៖ ករណី មានទឹកប្រាក់ពន្ធត្រូវបង់បន្ថែម ឬមិនមានប្រែប្រួលដល់ប្រាក់ពន្ធ លោកអ្នកត្រូវប្រើប្រាស់លេខបារកូដ ដែលមានលើពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ដើម្បីបង់ប្រាក់ពន្ធតាមប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment System) ឬនៅបញ្ជរធនាគារពាណិជ្ជ ដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ច ដោយពុំចាំបាច់រង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារនោះទេ។ ករណីមានឥណទានត្រូវយោង លោកអ្នកត្រូវរង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារជាមុនសិន ដើម្បីទទួលបានការអនុញ្ញាតឥណទាន ទើបលោកអ្នកអាចយកមកប្រើប្រាស់សម្រាប់យោងទៅខែបន្តបន្ទាប់បាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី