SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ បន្ថែមប្រតិបត្តិការ «ពន្ធលើប្រាក់ចំណូល» ៣% លើមុខងារ «បញ្ជីពន្ធកាត់ទុក» ក្នុងប្រព័ន្ធ e-Filing


ពន្ធដារ បន្ថែមប្រតិបត្តិការ «ពន្ធលើប្រាក់ចំណូល» ៣% លើមុខងារ «បញ្ជីពន្ធកាត់ទុក» ក្នុងប្រព័ន្ធ e-Filing
ធនាគារ-ហិរញ្ញវត្ថុ

2025-06-23

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-06-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ អភិវឌ្ឍន៍មុខងារ «បញ្ជីពន្ធកាត់ទុក» ដោយបន្ថែមប្រតិបត្តិការ «ពន្ធកាត់ទុកលើអនិវាសនជន (ពន្ធលើប្រាក់ចំណូល) ៣%» ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាស ជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើសកម្មភាពដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់ចំណូល។

ចំពោះគោលការណ៍ និងនីតិវិធីវិញ គឺសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាអ្នកជាប់ពន្ធអនិវាសនជន និងប្រកបអាជីវកម្មតាមរយៈគ្រឹះស្ថាន អចិន្ត្រៃយ៍ ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០% ចំពោះប្រាក់ចំណូលប្រភពកម្ពុជា, មូលដ្ឋានគិតពន្ធលើប្រាក់ចំណូលចំពោះប្រាក់ចំណូលប្រភពកម្ពុជា ត្រូវកំណត់យកតាមកម្រិត នៃការបែងចែកប្រាក់ចំណូល (Attributable Income) ស្មើនឹង ១៥ % នៃចំណូលដុល ដែលទទួលបានពីការដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ចេញពីកម្ពុជា ដល់គោលដៅចុងក្រោយ ដោយមិនគិតថាការទូទាត់ត្រូវបានធ្វើឡើងនៅក្នុង ឬក្រៅកម្ពុជាឡើយ។

ចំពោះនីតិវិធីនៃការប្រកាសបង់ពន្ធ សហគ្រាសដែលជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់អ្នកជាប់ពន្ធអនិវាសនជន ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធអនិវាសនជននោះ តាមនីតិវិធីពន្ធកាត់ទុកលើអនិវាសនជន អត្រា៣% ដោយបង់ជូនរដ្ឋបាលសារពើពន្ធ ត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែល ការទូទាត់ថ្លៃដឹកជញ្ជូនបានកើតឡើង។ ដើម្បីគណនាពន្ធកាត់ទុកលើអនិវាសនជន អត្រា៣% គឺត្រូវយក ចំណូលដុលដក កម្រិតនៃការបែងចែកប្រាក់ចំណូលដក អត្រាពន្ធលើប្រាក់ចំណូល ឬស្មើនឹងចំណូលដុលគុណ ១៥% គុណ២០%។ ចំពោះប្រាក់ចំណូលដុលរបស់ អ្នកជាប់ពន្ធអនិវាសនជន សហគ្រាសដែលជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់អ្នកជាប់ពន្ធ អនិវាសនជន មិនត្រូវកត់ត្រាចូលទៅក្នុងបញ្ជីទិនានុប្បវត្តិទិញ-លក់ នៅក្នុងប្រព័ន្ធ e-Filing របស់សហគ្រាសឡើយ។

ចំណែកការប្រើប្រាស់ប្រព័ន្ធ ប្រព័ន្ធ e-Filing ម្ចាស់អាជីវកម្ម អាចអនុវត្តតាម៖ ជំហានទី១. ចូលប្រព័ន្ធ e-Filing ដោយប្រើប្រាស់គណនី និងអនុវត្តនីតិវិធីដូចគ្នា ទៅនឹងការប្រកាសពន្ធអាជីវកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក, ជំហានទី២. ជ្រើសរើសបញ្ចូលព័ត៌មានប្រកាសពន្ធ បន្ទាប់មកចូលមុខងារ «បញ្ជីពន្ធកាត់ទុក», ជំហានទី៣. បញ្ចូលប្រតិបត្តិការប្រកាសពន្ធកាត់ទុកលើអនិវាសនជន៣% ដោយចុចប៊ូតុង «បន្ថែមថ្មី» បន្ទាប់មកបំពេញព័ត៌មានប្រតិបត្តិការ ហើយជ្រើសរើសប្រភេទប្រតិបត្តិការ «ពន្ធកាត់ទុកលើអនិវាសនជន៣%» រួចចុច «រក្សាទុក» និងជំហានទី៤. ចូលមុខងារ «បញ្ជីប្រកាសពន្ធប្រចាំខែ» ដើម្បីបន្តនីតិវិធីប្រកាសពន្ធដូចគ្នាទៅនឹងការប្រកាសពន្ធ អាជីវកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី