2025-01-31
គិត បុប្ផា
2025-01-31
គិត បុប្ផា
ភ្នំពេញ៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ជ្រើសរើសក្រុមហ៊ុន ឬវិទ្យាស្ថានមានជំនាញវិជ្ជាជីវៈ និងមានគុណវុឌ្ឍិខ្ពស់លើវិស័យគណនេយ្យនិងសវនកម្ម ដើម្បីបណ្តុះបណ្តាលស្តង់ដាគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs)។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ ក្រុមហ៊ុន ឬវិទ្យាស្ថានបណ្តុះបណ្តាល ដែលអាចចូលរួមក្នុងការដេញថ្លៃបាន ត្រូវតែជាក្រុមហ៊ុនដែល៖ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋានពន្ធដារ ស្របតាមច្បាប់, អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មពេញលេញ និងមានចំណេះដឹងអំពីស្តង់ដាគណនេយ្យ និងសវនកម្ម ដែលបានដាក់ឱ្យអនុវត្តជាធរមាននៅកម្ពុជា។ ក្រុមហ៊ុន ឬវិទ្យាស្ថានបណ្តុះបណ្តាល ត្រូវមានបទពិសោធបណ្តុះបណ្តាលក្នុងវិស័យគណនេយ្យ និងសវនកម្ម យ៉ាងតិច ៥ឆ្នាំ និងធ្លាប់បានចូលរួមក្នុងការអភិវឌ្ឍវិស័យ និងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា ត្រូវបានលើកទឹកចិត្ត។
ក្រុមហ៊ុន ឬវិទ្យាស្ថានបណ្តុះបណ្តាល ដែលទទួលជោគជ័យក្នុងការដេញថ្លៃ ត្រូវផ្តល់ឱ្យ ន.គ.ស. នូវការបណ្តុះបណ្តាលស្តង់ដារដល់សិក្ខាកាម ដែលកំណត់ដោយ ន.គ.ស. បានគ្រប់ចំនួន និងទាន់ពេលវេលាប្រកដោយប្រសិទ្ធភាពខ្ពស់ និងត្រូវភ្ជាប់បង្ហាញជាមួយរបាយការណ៍ការបណ្តុះបណ្តាលផងដែរ។ ដោយឡែក កម្រៃសម្រាប់ការបណ្តុះបណ្តាល គឺបើកចំហរសម្រាប់ការចរចារ និងវគ្គបណ្តុះបណ្តាលខាងលើនេះ មានរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃចុះកិច្ចសន្យា។
ក្រុមហ៊ុន ឬវិទ្យាស្ថានបណ្តុះបណ្តាល ដែលមានចំណាប់អារម្មណ៍ អាចផ្ញើចំណាប់អារម្មណ៍មក ន.គ.ស. តាមរយៈអ៊ីម៉ែល [email protected] និង [email protected] ត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដាក់ទាំងសំណើបច្ចេកទេស (Technical Proposal) និងសំណើហិរញ្ញវត្ថុ (Financial Proposal)។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់លេខ ០៦៩ ៧៨៣ ៩៣៦៨/ ០១២ ៧៩៣ ៣៩៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី