SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្រីលង្កា ប្តេជ្ញាជំរុញកិច្ចសហការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម និងវិនិយោគ


ស្រីលង្កា ប្តេជ្ញាជំរុញកិច្ចសហការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម និងវិនិយោគ
ពាណិជ្ជកម្ម

2025-02-27

គិត បុប្ផា

ពាណិជ្ជកម្ម

2025-02-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ (Wijayanthi Edirisinghe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃស្រីលង្កាប្រចាំកម្ពុជា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍។

ក្នុងជំនួបជាមួយ លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងស្រីលង្កា និងកម្ពុជា នឹងកាន់តែលើកកម្ពស់ឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា កម្ពុជា-ស្រីលង្កា មានទំនាក់ទំនងជាយូរណាស់មកហើយ និងមានជំនឿសាសនាប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរ នៅមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ក្នុងនោះមាន វិស័យអប់រំ និងទេសចរណ៍បែបសាសនាជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ បន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ជាមួយវិស័យឯកជននៃប្រទេសទាំងពីរផងដែរ ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី