2025-01-27
ទូច សូរិយា
2025-01-27
ទូច សូរិយា
ភ្នំពេញ៖ Adware គឺជាកម្មវិធីដែលផ្តល់ការរំខានលើកុំព្យូទ័រ ឬទូរសព្ទ ដោយភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្ម ដែលលោកអ្នកធ្លាប់បានជួបប្រទះ ជាញឹកញាប់នូវផ្ទាំងពាណិជ្ជកម្មដែលលេចឡើងលើអេក្រង់ទូរសព្ទ ឬកុំព្យូទ័រនៅពេលដែលចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីផ្សេងៗ មកប្រើប្រាស់ដោយមិនគិតថ្លៃ។ Adware ក៏អាចនាំឱ្យមានហានិភ័យកើតឡើងចំពោះឧបករណ៍ បច្ចេកវិទ្យា និងឯកជនភាពរបស់ផងដែរ។
ហានិភ័យទាំងនោះរួមមាន ទី១.បញ្ហាឯកជនភាព ដែល Adware អាចតាមដានសកម្មភាពរុករក (browsing activity) និងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក ដើម្បីកំណត់នូវបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់លោកអ្នក។ ចំពោះទី២. បញ្ហាសុវត្ថិភាព ដោយ Adware អាចបង្កប់នូវមេរោគ ឬនាំលោកអ្នកចូលទៅកាន់គេហទំព័រដែលមានមេរោគ ដែលអាចធ្វើឱ្យឧបករណ៍បច្ចេកវិទ្យារបស់អ្នកប្រឈមនឹងការឆ្លងមេរោគទាំងនោះ។
ទី៣.ផលប៉ះពាល់ដល់ឧបករណ៍បច្ចេកវិទ្យា៖ ធ្វើឱ្យកុំព្យូទ័រ ឬទូរសព្ទអ្នកមានការរអាក់រអួល ដើរយឺត ឬអាចគាំងតែម្ដង។ ជាមួយគ្នានេះ ដើម្បីការពារខ្លួនរបស់អ្នកពីហានិភ័យដែលអាចកើតឡើង ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមធ្វើចែករំលែកវិធីសាស្រ្តដូចខាងក្រោម៖ បង្កើនការប្រុងប្រយ័ត្ននៅពេលដំឡើងកម្មវិធីណាមួយលើឧបករណ៍បច្ចេកវិទ្យា, ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Anti-Malware Program) ដែលមានលទ្ធភាពក្នុងការចាប់យក និងបំបាត់មេរោគច្បាស់លាស់, ជៀសវាងចុចចូលតំណភ្ជាប់ផ្តេសផ្តាស និងប្រុងប្រយ័ត្ននៅពេលទាញយកឯកសារពីគេហទំព័រដែលមានប្រភពមិនច្បាស់លាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី