SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«រាជធានីភ្នំពេញ» ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាទីក្រុងដែលចំណាយលុយលើការរស់នៅច្រើនជាងគេ ក្នុងប្រទេសអាស៊ាន


«រាជធានីភ្នំពេញ» ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាទីក្រុងដែលចំណាយលុយលើការរស់នៅច្រើនជាងគេ ក្នុងប្រទេសអាស៊ាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទីក្រុងភ្នំពេញរបស់កម្ពុជា ស្ថិតនៅចំណាត់លេខ២ ជាទីក្រុងដែលប្រជាជនចំណាយលុយច្រើនជាងគេក្នុងការរស់នៅ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ Mercer នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៤។

បើយោងតាមទិន្នន័យរបស់ Mercer's Cost of Living City Ranking 2024 បានបញ្ជាក់ថា ការវាយតម្លៃនៃការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុងចំនួន២២៦ នៅទូទាំងទ្វីបចំនួន៥ ក្នុងពិភពលោកនេះ គឺប្រៀបធៀបទៅលើការចំណាយលើទំនិញជាង២០០មុខ នៅក្នុងទីតាំងនីមួយៗ រួមទាំងលំនៅដ្ឋាន ការដឹកជញ្ជូនអាហារ សម្លៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្ត។

បើគិតក្នុងទីក្រុងចំនួន២២៦ ទូទាំងទ្វីបចំនួន៥ ក្នុងពិភពលោក ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៣២។ ចំពោះទីក្រុងដែលទទួលបានចំណាត់ថា្នក់លេខ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺទីក្រុងបាងកកនៃប្រទេសថៃ, ទី៤ ជាទីក្រុងម៉ានីល, ទី៥ គឺទីក្រុងហ្សាកាតា, ទី៦ ជាទីក្រុងហាណូយ, ទី៧ គឺទីក្រុងហូជីមិញ, ទី៨ ជាទីក្រុងយ៉ាំងហ្គោន, ទី៩ ទីក្រុងកូឡាឡាំពួរ, ទី១០ ទីក្រុងវៀងច័ន្ទ និងចុងក្រោយគេ គឺទីក្រុង Johor Bahru៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី