SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានគយ និងដៃគូពាក់ព័ន្ធ គ្រោងដាក់ចេញវិធានការកែសម្រួលនីតិវិធីការងារ ជំរុញការធ្វើពាណិជ្ជកម្ម


អគ្គនាយកដ្ឋានគយ និងដៃគូពាក់ព័ន្ធ គ្រោងដាក់ចេញវិធានការកែសម្រួលនីតិវិធីការងារ ជំរុញការធ្វើពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រោងនឹងដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្តន៍ ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ 

យន្តការសម្រួលនីតិវិធីការងារជំរុញការធ្វើពាណិជ្ជកម្មនេះ ត្រូវបានឯកឧត្តម សែ សុឃន លើកឡើងក្នុងសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម សែ សុឃន បានថ្លែងទៀតថា ការអនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងន័យលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងបន្តកែសម្រួលឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទ ដែលមានលក្ខណៈសាមញ្ញ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយទាំងពេលវេលា និងការចំណាយរបស់ធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រូបនេះ បានយកសិក្ខាសាលាស្តីពីការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះ ជាឧបករឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហាប្រឈមក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល។ សិក្ខាសាលានេះ ជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែលការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ។

គួរជម្រាបថា ការប្រមូលទិន្នន័យនឹងគ្រោងចាប់ផ្តើមពីថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤។ នាឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានស្នើដល់អង្គភាពគយនិងរដ្ឋាករ និងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីផ្ទៃក្នុង ចូលរួមសហការជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីឱ្យការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី