SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជន ឱ្យគិតគូរដល់ការវិនិយោគលើរោងចក្រដំទ្បើងយានយន្តអគ្គិសនីនៅកម្ពុជា


រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជន ឱ្យគិតគូរដល់ការវិនិយោគលើរោងចក្រដំទ្បើងយានយន្តអគ្គិសនីនៅកម្ពុជា
A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម (SMEs) ឱ្យគិតគូរដល់ការវិនិយោគលើរោងចក្រដំទ្បើងយានយន្តអគ្គិសនីនៅកម្ពុជា។ លោកជំទាវ ចម និម្មល លើកឡើងបែបនេះក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT ដោយក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD កាលពីថ្ងែទី១៨ ខែមករា ឆ្នាំ២០២៥។

ក្នុងពិធីសម្ពោធនេះ លោកជំទាវ ចម និម្មល ក៏បានលើកទឹកចិត្តដល់វិស័យឯកជន និងក្រុមហ៊ុនវិនិយោគចូលរួមវិនិយោគ និងអភិវឌ្ឍន៍បន្ថែមទៀតលើផ្នែកនិងសេវាសក្តានុពលរួមមាន៖ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយថាមពលកកើតទ្បើងវិញ។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យវិស័យឯកជន វិនិយោគលើការធានាបាននូវស្តង់ដារគុណភាព និងការធានាបាននូវសេវាថែទាំ ជួសជុល និងសេវាពាក់ព័ន្ធដទៃទៀត, ការការពារបរិស្ថាន, ការអភិវឌ្ឍជំនាញក្នុងវិស័យយានយន្តអគ្គិសនី, ការបង្កើតនូវមូលដ្ឋានផ្គត់ផ្គង់គ្រឿងបង្គុំ/គ្រឿងបន្លាស់ដែលមានគុណភាព និងតម្លៃសមរម្យ ក្នុងស្រុកសម្រាប់ផ្គត់ផ្គង់តម្រូវការស្របតាមការនិន្នាការកើនទ្បើងនៃការប្រើបាស់រថយន្តអគ្គិសនី។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល ក៏បានលើកឡើងពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងការចូលរួមធានាសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈពីបរទេសផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី