SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ថៃ នឹងបង្កើនកិច្ចសហការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើការបញ្ជូន និងទទួលពលករខ្មែរ


កម្ពុជា-ថៃ នឹងបង្កើនកិច្ចសហការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើការបញ្ជូន និងទទួលពលករខ្មែរ
A+ A-

ភ្នំពេញ៖ កម្ពុជា-ថៃ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រង លើដំណើរការបញ្ជូន និងទទួលពលករខ្មែរឱ្យមានប្រសិទ្ធភាព។ ការពង្រឹងប្រព័ន្ធព័ត៌មានវិទ្យានេះ នឹងជួយពលករខ្មែរ និងនិយោជកថៃ ពន្លឿនពេលវេលាដំណើរការឯកសារប្រកបដោយភាពត្រឹមត្រូវ ពិសេស បន្ថយលំហូរពលករ ដែលមិនមានឯកសារគ្រប់គ្រាន់ចូលទៅធ្វើការក្នុងប្រទេសថៃ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ភីផាត់ រាចាឃីតប្រាកន រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ ក៏បានឯកភាពគ្នា ៤ចំណុចផ្សេងថែមទៀត ដើម្បីពង្រឹងប្រសិទ្ធិភាព និងអត្ថប្រយោជន៍សម្រាប់ពលករខ្មែរ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤៖ ទី១. ភាគីថៃឯកភាពស្នើឱ្យគណៈរដ្ឋមន្ត្រីថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ ដូចដែលបានធ្វើក្នុងឆ្នាំនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទី២. ការបន្តបណ្ណអនុញ្ញាតការងារ៖ ថៃបានអនុញ្ញាតឱ្យពលករខ្មែរ ដែលមានទិដ្ឋាការផុតកំណត់ត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្តការងារ (Work Permit) និងការស្នាក់នៅ ២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនចាំបាច់ចាកចេញពីប្រទេសថៃឡើយ។ ទី៣. ការទទួលស្គាល់ជំនាញ៖ ភាគីកម្ពុជា និងថៃ ពិចារណាធ្វើតេស្តទទួលស្គាល់ជំនាញរបស់ពលករខ្មែរនៅប្រទេសថៃ ដើម្បីក្លាយជាពលករជំនាញ ដែលអាចទទួលបានប្រយោជន៍ច្រើនជាងពេលគ្មានជំនាញ និងការបញ្ជាក់ទទួលស្គាល់ជំនាញរបស់ពលករខ្មែរដែលបានបញ្ចប់ការងារ និងវិលត្រឡប់មកប្រទេសវិញ ដោយការទទួលស្គាល់ការបញ្ជាក់ជំនាញរបស់ភាគីថៃដល់ពលករខ្មែរ ពីក្រសួងការងារ។

ទី៤. របបសន្តិសុខសង្គម៖ ភាគីថៃ បានឱ្យដឹងថា ពលករខ្មែរដែលធ្វើការនៅថៃនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចជាកម្មករជនជាតិថៃដែរ។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើឱ្យថៃ បន្តសិក្សាលើគំនិតផ្តួចផ្តើមជាមួយស្ថាប័នសន្តិសុខសង្គមកម្ពុជា ដើម្បីអាចធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសករនៃប្រទេសទាំងពីរ នៅពេលដែលពួកគាត់ត្រឡប់មកប្រទេសកំណើតវិញ ស្របតាមគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសករក្នុងតំបន់អាស៊ាន។ នេះជាលទ្ធផល ដែលទទួលបានពីកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី