SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អភិបាលរងខេត្តព្រះសីហនុ៖ យុវជន ជាក្រុមមនុស្សងាយរងឥទ្ធិពលព័ត៌មានក្លែងក្លាយបំផុត ក្នុងយុគសម័យឌីជីថល


អភិបាលរងខេត្តព្រះសីហនុ៖ យុវជន ជាក្រុមមនុស្សងាយរងឥទ្ធិពលព័ត៌មានក្លែងក្លាយបំផុត ក្នុងយុគសម័យឌីជីថល
A+ A-

ភ្នំពេញ៖ យុវជន គឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយបំផុត ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើន។ នេះជាប្រសាសន៍របស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ឬ Say No To Fake News» នៅវេទិកា ៧មករា សង្កាត់លេខ៣ ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បន្តលើកឡើងថា បញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មាន ដែលមានចរិកបំភាន់ បំពុលសង្គម និងងាយបោកប្រាស់ប្រជាពលរដ្ឋ។ ចំណែក យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ នឹងចូលរួមកាត់បន្ថយជាអតិបរិមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ទាំងស្រុង សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាពជូនមន្ត្រីរាជការ និងសាធារណជន។ លោក ឡុង ឌីម៉ង់ លើកឡើងដូច្នេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោក ឡុង ឌីម៉ង់ បានផ្តល់ចំណុចគួរពិចារណាមួយចំនួនគឺ ដើម្បីជឿថាព័ត៌មានពិត ឬមិនពិត ត្រូវពិនិត្យមើលប្រភពព័ត៌មាន កាលបរិច្ឆេទ អត្តសញ្ញាណស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាន, ត្រូវជំរុញការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើង ឬក៏កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយ និងចំពោះអ្នកសារព័ត៌មាន ត្រូវប្រកាន់នូវគោលការណ៍ តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ ថា តាមរយៈយុទ្ធនាការព័ត៌មានក្លែងក្លាយនេះ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើយ៉ាងណាបង្កើនការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងកាត់បន្ថយនូវព័ត៌មានក្លែងក្លាយ ពិសេសនៅលើបណ្តាញសង្គម Facebook Telegram Titok Yutube ជាដើម។

ក្រសួងព័ត៌មាន បានដាក់ចេញនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ «៣ ប» គឺ «បញ្ជ្រាប បន្សាប និងបង្ក្រាប»។ ចំពោះព័ត៌មានក្លែងក្លាយមាន ៣ប្រភេទ គឺ១. ព័ត៌មានក្លែងបន្លំ ជាប្រភេទព័ត៌មានមិនពិត ដែលបង្កើតឡើងយកទៅផ្សព្វផ្សាយ ឬចែក ចាយដោយចេតនាបំភាន់ ឬបោកប្រាស់សាធារណៈជន ក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។

២.ព័ត៌មានបំភ្លៃ ជាប្រភេទព័ត៌មានមិនពិត ដែលត្រូវបានគេកែច្នៃពីព័ត៌មានពិតយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ៣.ព័ត៌មានភាន់ច្រឡំ ជាប្រភេទព័ត៌មានមិនពិត ដែលគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ប្រភពនៃព័ត៌មានដែលទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី