2025-07-15
ទូច សូរិយា
2025-07-15
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើទស្សនកិច្ចសិក្សាទៅកាន់រោងចក្រសហគ្រាសឧហ្សាហកម្មបច្ចេកវិទ្យាឌីជីថលមួយចំនួនដែលមានជំនាញក្នុងការបង្កើតគ្រឿងយន្ត និងកម្មវិធីបច្ចេកវិទ្យា នៅទីក្រុងធានជីង ប្រទេសចិន ដែលផ្តោតលើការបញ្ជូលនូវបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងដំណឹងការផលិតកម្មស្វ័យប្រវត្តិប្រកបដោយភាពឆ្លាតវៃផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា ក៏បានចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥ (SCO 2025 Digital Economy Seminar) ដែលរៀបចំឡើងក្រោមប្រធានបទ «ឱកាសថ្មីក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល» ដោយរដ្ឋបាលទិន្នន័យជាតិ នៃប្រទេសចិន (National Data Administration of China)។
វេទិកានេះ រៀបចំឡើងដើម្បីឱ្យតំណាងក្រសួង-ស្ថាប័នមកពីប្រទេសជាសមាជិក សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួមទស្សនកិច្ចសិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ លើអន្តរកម្មតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិភាគសំយោគ និងចែករំលែកទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងកម្មវិធីបច្ចេកវិទ្យានវានុវត្តផ្សេងៗទៀត៕
នាំមកជូនដោយ