SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគម SMEs អាស៊ីប៉ាស៊ីហ្វីក ស្វែងយល់បរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច


សមាគម SMEs អាស៊ីប៉ាស៊ីហ្វីក ស្វែងយល់បរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (The Asia Pacific Association Small and Medium Enterprises - APASME) មកស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌបទដ្ឋានគតិយុត្តនានាសម្រាប់កិច្ចវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នាឱកាសដឹកនាំក្រុមហ៊ុនចំនួន៩ ដែលជាសមាជិក នៃAPASME មកកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក Kelvin MO ប្រធាន APASME ក៏បានសន្យាចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលអំពីកាលានុវត្តភាពរបស់កម្ពុជា ក្នុង APASME ។ លោក Kelvin MO បញ្ជាក់ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថា ទស្សនកិច្ចកិច្ចនាពេលនេះ ធ្វើឡើងក្រោយគណៈប្រតិភូចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅកម្ពុជា កាលអំឡុងពេលបេសកកម្មគោះទ្វារវិនិយោគរបស់ ឯកឧត្តម ស៊ុន ចាន់ថុល នៅកាណាដា កាលពីខែកញ្ញា ឆ្នាំ២០២៤។

សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួល និងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី